Thursday, January 21, 2016

ADB-Japan ផ្តល់​អាហារូបករណ៍​ជាច្រើន​ដល់​និស្សិត​ប្រទេស​កំពុង​អភិវឌ្ឍ​


រដ្ឋាភិបាល​ជប៉ុន តាមរយៈ​កម្មវិធី​អាហារូបករណ៍​ធនាគារ​អភិវឌ្ឍន៍អាស៊ី​-​ជប៉ុន (The Asian Development Bank-Japan Scholarship Program) ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា​ជាច្រើន​កន្លែង​ដល់​និស្សិត​កម្ពុជា និង​និស្សិត​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​ដទៃទៀត ក្នុង​ឆ្នាំ​សិក្សា ២០១៦ និង​២០១៧​។
​ ​ធនាគារអភិវឌ្ឍន៍អាស៊ី​-​ជប៉ុន (ADB-JSP) ផ្តល់​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧ​ត្ត​ម​សិក្សា​លើ​មុខ ជំនាញ រួមមាន សេដ្ឋកិច្ច (Economics) ការគ្រប់គ្រង (Management) សុខាភិបាល (Health) ការអប់រំ (Education) កសិកម្ម (Agriculture) បរិស្ថាន (Environment) ការគ្រប់គ្រង​ធនធាន ធម្មជាតិ (Natural resource management) វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា (Science and Technology) និង​មុខជំនាញ​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​មួយចំនួនទៀត​។​
  ​បេក្ខជន​ជាប់​អាហារូបករណ៍​នឹង​ទទួលបាន​ការធានារ៉ាប់រង​ថ្លៃ​សិក្សា ម្ហូបអាហារ កន្លែង​ស្នាក់នៅ ឯកសារ​សិក្សា ធានារ៉ាប់រង​សុខភាព ថ្លៃ​ធ្វើដំណើរ និង​ចំណាយ​ផ្សេង​សម្រាប់ ការស្រាវជ្រាវ អំឡុងពេល​សិក្សា​។​  
​បេក្ខជន​មានបំណង​ចូលរួម​កម្មវិធី​អាហារូបករណ៍ ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន ដូចជា និស្សិត​កំពុង​ប្រទេស​អភិវឌ្ឍ មានបំណង​ចង់​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត មាន​បរិញ្ញាបត្រ ឬ​សញ្ញាបត្រ​សមមូល បទពិសោធន៍​ការងារ​ជំនាញ​យ៉ាងតិច ២​ឆ្នាំ សុខ​ភាពល្អ​មាំមួន និង​ចេះ ភាសា​អង់គ្លេស​ច្បាស់លាស់​។ បេក្ខជន​ត្រូវ​ត្រឡប់មក​ប្រទេស​កំណើត​វិញ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ស្រាវជ្រាវ​ដោយ​ជោគជ័យ​។​
  ​លោកអ្នក​អាចដាក់​ពាក្យ និង​ទទួល​ព័ត៌មាន​បន្ថែម តាមរយៈ​គេហទំព័រ​អាហារូបករណ៍ http://www.adb.org/site/careers/japan-scholarship-program/main  ៕

Sunday, November 8, 2015

ពិធីបុណ្យឯករាជ្យជាតិខ្មែរ នៅប្រទេសវៀតណាម

ក្នុងឆ្នាំ២០១៥​នេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅដែរ សម្រាប់ពិធីបុណ្យឯករាជ្យជាតិខ្មែរដែលបានរៀបចំដោយនិស្សិតខ្មែរ បានកំពុងស្នាក់នៅ និងរៀននៅប្រទេសវៀតណាម។ ពួកយើងជាក្រុមនិស្សិតដែលកំពុងសិក្សានៅប្រទេសវៀតណាមមានចិត្តសប្បាយរីករាយជាខ្លាំងដែលបានរៀបចំពិធីដ៏​ឱ​ឡារិកនេះ ជួបជុំគ្នា សប្បាយរីករាយ និងបង្ហាញពីទឹកចិត្តសាមគ្គីគ្នាជាធ្លុងមួយ។
ចំពោះការរៀបចំពិធីបុណ្យឯករាជ្យនេះត្រូវបានធ្វើជុំគ្នាសម្រាប់បណ្តានិស្សិតដែលសិក្សានៅក្នុងកណ្តាលក្រុងហាណូយ ហើយខាងនិស្សិតដែលឆ្ងាយមិនអាចធ្វើនៅកណ្តាលក្រុងបាន ក្រុមនិស្សិតទាំងនោះបានរៀបចំនៅតាមសកលវិទ្យាល័យរៀងខ្លួន។ ដោយសារការសិក្សា ​និងពិធីបុណ្យជាតិនៅក្នុងប្រទេសវៀតណាមខុសពីយើង ពួកយើងជានិស្សិតខ្មែរមិនអាចទៅលេងប្រទេសកំណើតក្នុងកម្មវិធីបុណ្យជាតិដូចជា បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្យ បុណ្យអ៊ុំទូក និងបុណ្យឯករាជ្យជាតិជាដើម ដែលជាហេតុឲ្យមានការរៀបចំជុំគ្នានេះ។

ក្រុមនិស្សិតយើងបានរៀបចំកម្មវិធីសប្បាយមួយចំនួន ដូចជា ការសម្តែងសិល្បះ និងការរាំសប្បាយជាមួយចង្វាក់ប្រពៃណីបុរាណខ្មែរ យ៉ាងរីករាយ​ ដោយមានការចូលរួមពីសំណាក់ស្ថានទូតខ្មែរប្រចាំនៅទីនេះ និងភ្ញៀវជាជនជាតិវៀតណាមដែលកំពុងធ្វើការ និងសិក្សា​ ។ អាចនិយាយបានថាថ្មីត្បិតតែយើងកំពុងសិក្សានៅប្រទេសគេ ក៏ដោយក៏ពួកយើងមិនដែលភ្លេច ប្រពៃណីដ៏ល្អអស្ចារ្យ និងជាតិ​កំណើតរបស់ខ្លួន ដែលបានផ្តល់ឲ្យយើង​ ហើយយើងបានមកសិក្សាបន្តក៏ដោយសារតែប្រពៃណីដ៏ល្អប្រសើរដែលបានបង្ហាញពីភាពត្រឹមត្រូវក្នុងជាតិកំណើតជាខ្មែរ និងក្រោមការរស់នៅ អប់រំក្នុងក្នុងប្រទេសខ្មែរ ដូចពាក្យស្លោក ផឹកទឹកមិនភ្លេចប្រភព។

រាំម៉ាឌីហ្សុន ក្នុងពិធីបុណ្យឯករាជ្យជាតិ ២០១៥ នៅប្រទេសវៀតណាម


បទ ខ្មែររួបរួមគ្នាទាមទារឯករាជ្យ បទចំរៀងថ្មី ទំនុកចាស់ និពន្ធដោយលោក កែវ ពង្សណារិន្ទ

Saturday, October 3, 2015

ការប្រកួតរត់ម៉ារ៉ាតុងមិត្តភាពក្នុងប្រទេសវៀតណាម

ព្រឹត្តិការណ៍នេះ ធ្វើនៅថ្ងៃទី៤ ​ខែ តុលា​ ឆ្នាំ២០១៥ ក្នុងសាធារណៈរដ្ឋសង្គមនិយមវៀតណាម​ នឹងតែងតែធ្វើការរៀបសម្រាប់និស្សិតបទេស បុគ្គលិកធ្វើការ និងនិស្សិតក្នុងប្រទេស ជារៀងរាល់ឆ្នាំ ហើយចំនុចសំខាន់បំផុតនៃការប្រកួតនេះមិនមែនជាប្រាក់រង្វាន់ទេ តែជាចំនងមិត្តភាពរវាងសិស្សនិស្សិត។ ខ្ញុំសង្ឃឹមថាប្រទេសកម្ពុជាយើងនឹងមានការរៀបចំការប្រកួតរត់ម៉ារ៉ាតុងនេះ ជាប្រចាំឆ្នាំដូចជាប្រទេសជិតខាងយើង​ និងជាការលើកកំពស់ផ្នែកកីឡា បង្ហាញពីទំនាក់ទំនងមិត្តភាព និងហាត់ប្រាណដើម្បីសុខភាព៕
រូបភាពនៅ Ho Guom ទីកន្លែងប្រកួត
រូបភាពនៅអន្តេវាសិដ្ឋាន​ A3