ក្នុងឆ្នាំ២០១៥នេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅដែរ សម្រាប់ពិធីបុណ្យឯករាជ្យជាតិខ្មែរដែលបានរៀបចំដោយនិស្សិតខ្មែរ បានកំពុងស្នាក់នៅ និងរៀននៅប្រទេសវៀតណាម។ ពួកយើងជាក្រុមនិស្សិតដែលកំពុងសិក្សានៅប្រទេសវៀតណាមមានចិត្តសប្បាយរីករាយជាខ្លាំងដែលបានរៀបចំពិធីដ៏ឱឡារិកនេះ ជួបជុំគ្នា សប្បាយរីករាយ និងបង្ហាញពីទឹកចិត្តសាមគ្គីគ្នាជាធ្លុងមួយ។
ចំពោះការរៀបចំពិធីបុណ្យឯករាជ្យនេះត្រូវបានធ្វើជុំគ្នាសម្រាប់បណ្តានិស្សិតដែលសិក្សានៅក្នុងកណ្តាលក្រុងហាណូយ ហើយខាងនិស្សិតដែលឆ្ងាយមិនអាចធ្វើនៅកណ្តាលក្រុងបាន ក្រុមនិស្សិតទាំងនោះបានរៀបចំនៅតាមសកលវិទ្យាល័យរៀងខ្លួន។ ដោយសារការសិក្សា និងពិធីបុណ្យជាតិនៅក្នុងប្រទេសវៀតណាមខុសពីយើង ពួកយើងជានិស្សិតខ្មែរមិនអាចទៅលេងប្រទេសកំណើតក្នុងកម្មវិធីបុណ្យជាតិដូចជា បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្យ បុណ្យអ៊ុំទូក និងបុណ្យឯករាជ្យជាតិជាដើម ដែលជាហេតុឲ្យមានការរៀបចំជុំគ្នានេះ។
ក្រុមនិស្សិតយើងបានរៀបចំកម្មវិធីសប្បាយមួយចំនួន ដូចជា ការសម្តែងសិល្បះ និងការរាំសប្បាយជាមួយចង្វាក់ប្រពៃណីបុរាណខ្មែរ យ៉ាងរីករាយ ដោយមានការចូលរួមពីសំណាក់ស្ថានទូតខ្មែរប្រចាំនៅទីនេះ និងភ្ញៀវជាជនជាតិវៀតណាមដែលកំពុងធ្វើការ និងសិក្សា ។ អាចនិយាយបានថាថ្មីត្បិតតែយើងកំពុងសិក្សានៅប្រទេសគេ ក៏ដោយក៏ពួកយើងមិនដែលភ្លេច ប្រពៃណីដ៏ល្អអស្ចារ្យ និងជាតិកំណើតរបស់ខ្លួន ដែលបានផ្តល់ឲ្យយើង ហើយយើងបានមកសិក្សាបន្តក៏ដោយសារតែប្រពៃណីដ៏ល្អប្រសើរដែលបានបង្ហាញពីភាពត្រឹមត្រូវក្នុងជាតិកំណើតជាខ្មែរ និងក្រោមការរស់នៅ អប់រំក្នុងក្នុងប្រទេសខ្មែរ ដូចពាក្យស្លោក ផឹកទឹកមិនភ្លេចប្រភព។

រាំម៉ាឌីហ្សុន ក្នុងពិធីបុណ្យឯករាជ្យជាតិ ២០១៥ នៅប្រទេសវៀតណាម
បទ ខ្មែររួបរួមគ្នាទាមទារឯករាជ្យ បទចំរៀងថ្មី ទំនុកចាស់ និពន្ធដោយលោក កែវ ពង្សណារិន្ទ